ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីពិនិត្យ និងពិភាក្សាអំពីកម្មវីធីការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងយុត្តិធម៌

         នារសៀលថ្ងៃ អង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីពិនិត្យ និងពិភាក្សាអំពីកម្មវីធីការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ ធ្វើការពិភាក្សាលើគម្រោងសកម្មភាពអាទិភាពធំៗចំនួន៤ សម្រាប់អនុវត្តក្នុងឆ្នាំ២០២២ ដូចខាងក្រោម៖ ១-ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ២-ការរៀបចំឯកសារពិពណ៌នាមុខតំណែងមន្ត្រី ៣-ការរៀបចំវគ្គសិក្ខាសាលាតម្រង់ទិសសម្រាប់មន្ត្រីក្របខ័ណ្ឌថ្មី និងថ្នាក់ដឹកនាំ ៤-ការរៀបចំវគ្គប្រលងផ្លាស់ប្តូរប្រភេទក្របខ័ណ្ឌសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រសួងយុត្តិធម៌។