ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ខាន់ វណ្ណៈ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ និងក្រុមការងារ បានចូលរួមកិច្ចប្រជុំយន្តការសម្របសម្រួលការងារកែទម្រង់បី បូក មួយ តាមប្រព័ន្ធវីដេអូហ្ស៊ូម (Zoom)។

            នាថ្ងៃ ព្រហស្បត្តិ៍ ៧ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេស នៃលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម ខាន់ វណ្ណៈ អគ្គាធិការ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ តំណាង ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ អញ្ជើញចូលរួមកិច្ចប្រជុំយន្តការសម្របសម្រួលការងារកែទម្រង់បី បូក មួយ តាមប្រព័ន្ធវីដេអូហ្ស៊ូម (Zoom) ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំឯកសារទស្សនាទានស្តីពីចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់បី បូក មួយ។