ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារ ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា។

           នារសៀលថ្ងៃ អង្គារ ៥ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារជួបពិភាក្សា ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចសហការកន្លងមករវាងក្រសួងយុត្តិធម៌ និងសហភាពអឺរ៉ុប និងស្វែងរកលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិតរវាងស្ថាប័នទាំងពីរ លើការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។