នារសៀលថ្ងៃ អង្គារ ៥ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតុលាការពាណិជ្ជកម្ម និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយតំណាង ADB តាមប្រព័ន្ធអនឡាញ Zoom ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង ADB ក្នុងគម្រោងកិច្ចគាំទ្រដល់ដំណើរការរៀបចំតុលាការពាណិជ្ជកម្មនៅកម្ពុជា។