នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងតំណាងប្រធានតុលាការនិងអគ្គព្រះរាជអាជ្ញា នៃសាលាជម្រះក្តីជាន់ខ្ពស់រួមមាន តុលាការកំពូល និងសាលាឧទ្ធរណ៍តំបន់ទាំងអស់ ក្នុងស្មារតីដើម្បីត្រៀមខ្លួនជាមុនក្នុងការចូលរួមអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។