ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន តាមថ្នាល ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

          នាព្រឹកថ្ងៃចន្ទ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ននានានៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន តាមថ្នាល ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference Zoom) ដោយមានការរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម សមាជិក សមាជិកាក្រុមការងារ។