នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការ តាមប្រព័ន្ធវីដេអូ Zoom ដើម្បីពិភាក្សាលើរបៀបវារ:មួយចំនួន ពាក់ព័ន្ធនឹងនីតិវិធីនៃការចាត់ចែងវត្ថុតាងដែលត្រូវបានរឹបអូសទុកជាទ្រព្យសម្បត្តិរដ្ឋ តាមអំណាចសាលក្រម សាលដីការបស់តុលាការ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក គ.គ.ច.វ និងឯកឧត្តម លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃលេខាធិការដ្ឋាននៃគ.គ.ច.វ មួយចំនួនផងដែរ។