ព្រឹកថ្ងៃសុក្រ ៩កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញ ដឹកនាំគណៈ ប្រតិភូឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងអគ្គលេខាធិការដ្ឋាននៃ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ចូលរួម ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។