នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយសកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស ដោយផ្តោតលើរបៀបវារៈចំនួន៣ រួមមាន៖ ១. ស្ថានភាពសិទ្ធិមនុស្សនិងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ២. តួនាទីរបស់ស្ថាប័នអន្តរជាតិនិងសង្គមស៊ីវីល និងកិច្ចសហការជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ៣. វាយតម្លៃការងាររបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN និងកិច្ចសហការជាមួយរដ្ឋាភិបាលក្នុងការងារសិទ្ធិមនុស្សនិងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។