នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសស្រាវជ្រាវ រៀបចំ និងកែសម្រួលទាក់ទងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ នៅសាលប្រជុំក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ។