ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង​និងអយ្យការអមសាលាដំបូង​ខេត្តកំពង់ឆ្នាំងបានរៀបចំ​ពិធី​ប្រគល់​-ទទួល​ឯកសណ្ឋានជូនមន្រ្តី​លេខាធិការដ្ឋាន​រដ្ឋបាល​

          នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់-ទទួល ឯកសណ្ឋានជូនដល់មន្ដ្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ិតត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។