ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ (JC) លើកទី១១។

 

           នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិតការអន្តរជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ (Record of Discussion) និងត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ (JC) លើកទី១១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។