ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូតំណាងអង្គភាពថវិកាចំណុះក្រសួងយុត្តិធម៌ និងតំណាងសាលាជម្រះក្តីទូទាំងប្រទេស ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងថវិកាឆ្នាំ២០២២ ជាមួយគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

          នៅរសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងអង្គភាពថវិកាចំណុះក្រសួងយុត្តិធម៌ និងតំណាងសាលាជម្រះក្តីទូទាំងប្រទេស ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងថវិកាឆ្នាំ២០២២ ជាមួយគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធទំនាក់ទំនង Zoom។