ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីរៀបចំគោលការណ៍ណែនាំមួយចំនួនទាក់ទងនឹងការដោះលែងដោយមានលក្ខខណ្ឌ

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីរៀបចំគោលការណ៍ណែនាំមួយចំនួនទាក់ទងនឹងការដោះលែងដោយមានលក្ខខណ្ឌ តាមប្រព័ន្ធវីដេអូហ៊្សូម ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាសភាព នៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងលោកស្រី លោក ជាប្រធាន អនុប្រធាន និងសមាជិក លេខាធិការដ្ឋាន នៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ។