ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារ ដើម្បីប្រជុំពិភាក្សាអំពីការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង (ទិដ្ឋភាពហិរញ្ញវត្ថុ) ពាក់ព័ន្ធនឹងប្រាក់បំណាច់ម៉ោងប្រជុំរបស់គណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងលេខាធិការដ្ឋាននៃគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងប្រាក់បំណាច់ម៉ោងប្រជុំរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌

         ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារ ដើម្បីប្រជុំពិភាក្សាអំពីការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង (ទិដ្ឋភាពហិរញ្ញវត្ថុ) ពាក់ព័ន្ធនឹងប្រាក់បំណាច់ម៉ោងប្រជុំរបស់គណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងលេខាធិការដ្ឋាននៃគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងប្រាក់បំណាច់ម៉ោងប្រជុំរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ។ កិច្ចប្រជុំ​នេះមានការចូលរួមពីសំណាក់ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការ​ និង​ជាប្រធានលេខាធិការដ្ឋាន​នៃគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​មន្រ្តីរាជការ​ដែលពាក់ព័ន្ធផងដែរ ។​