ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តយន្តការនៃការដោះលែងដោយមានលក្ខខណ្ឌ

      នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តយន្តការនៃការដោះលែងដោយមានលក្ខខណ្ឌ ដើម្បីធ្វើការណែនាំលម្អិតអំពីយន្តការ និងការប្រព្រឹត្តទៅនៃនីតិវិធីសម្រាប់ការដោះលែងដោយមានលក្ខខណ្ឌ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)។