ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌អនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី២ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌

             នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ក្រសួងយុត្តិធម៌ បានអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាល លេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយសហការជាមួយក្រុមគ្រូពេទ្យជំនាញ រៀបចំទីតាំងធ្វើតេស្តជាច្រើនកន្លែងដាច់ៗ ពីគ្នាក្នុងបរិវេណក្រសួងយុត្តិធម៌ ដើម្បីធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ។