ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមប្រធានសាលាដំបូង និឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមគ្នាដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការងារចាំបាច់មួយចំនួនតាមរយៈប្រព័ន្ធវីដេអូហ៊្សូម

               នៅថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) ដោយមានការចូលរួម ពីលោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោកចៅក្រម លោកចៅក្រមកម្មសិក្សា និងលោកប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

-យន្ដការអនុវត្តការដោះលែងទណ្ឌិតដោយមានលក្ខខណ្ឌ ឱ្យស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងប្រកាសស្ដីពីបែបបទ នៃ ការឃ្លាំមើលតាមដានការត្រួតពិនិត្យ និង ការបញ្ចូលទៅក្នុងសង្គមវិញនៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ

-កិច្ចការរដ្ឋបាលចាំបាច់និងកិច្ចការផ្ទៃក្នុងសំខាន់ផ្សេងៗ -ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID 19)។