ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សកម្មភាព នៃការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួងយុត្តិធម៌ នាទីស្តីការក្រសួង

            នៅព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងយុត្តិធម៌ សហការជាមួយក្រុមគ្រូពេទ្យជំនាញ បានការរៀបចំតង់តាមបច្ចេកទេសវេជ្ជសាស្ត្រ ជាច្រើនកន្លែង ដាច់ៗពីគ្នា ដើម្បីធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួងយុត្តិធម៌ ស្របទៅតាមគោលការណ៍ណែនាំទូទៅ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងសារាចររបស់រាជរដ្ឋាភិបាលលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។