ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង​និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នាំយកអំណោយទៅឧបត្ថម្ភដល់ពន្ធនាគារខេត្តឧត្តរមានជ័យ

             កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូង និង​ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកអំណោយចាំបាច់មួយចំនួនទៅឧបត្ថម្ភដល់ពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីបំពេញតម្រូវការរបស់ពន្ធនាគារ និងដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលដ៏កាចសាហាវ មិនឲ្យឆ្លងរាលដាលចូលទៅក្នុងពន្ធនាគារឧត្តរមានជ័យ ។