ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងអញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយទោស និង លើកលែងទោសលើទណ្ឌិត ដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង

       នៅព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស លើ ទណ្ឌិតដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ចំនួន ២១នាក់ ដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ មានចំនួន ១៤នាក់ ស្រ្តីចំនួន ០២នាក់ បន្ធូរបន្ថយទោសរយៈពេល ០៦ខែ មានចំនួន ០៧នាក់ ស្ត្រីចំនួន ០២នាក់ ។