ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងលោក ច័ន្ទ សត្ថា អគ្គនាយករងកិច្ចការរដ្ឋបាលតុលាការ និងជាតំណាងក្រុមការងារប្រចាំខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយលោក លោកស្រីចៅក្រម និងសមាជិកក្រុមការងារ

               នារសៀលថ្ងៃសុក្រ ១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងលោក ច័ន្ទ សត្ថា អគ្គនាយករងកិច្ចការរដ្ឋបាលតុលាការ និងជាតំណាងក្រុមការងារប្រចាំខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយលោក លោកស្រីចៅក្រម និងសមាជិកក្រុមការងារ ដើម្បីពិនិត្យលើវឌ្ឍនភាពចំណាត់ការសំណុំរឿងប្រចាំខែមករា ឆ្នាំ ២០២១ នៃយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងរៀបចំផែនការយុទ្ធសាស្រ្ត ពិនិត្យ និងវាយតម្លៃលើចំណាត់ការសំណុំរឿង ដើម្បីជំរុញការអនុវត្តផែនការឱ្យកាន់តែសកម្មឈានដល់គោលដៅ ឆ្ពោះទៅរកភាពជោគជ័យ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខ ស្របតាមអភិក្រមរបស់ក្រសួងយុត្តិធម៌ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ។