ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម​ តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចូលរួមធ្វើបទបង្ហាញអំពី លំហូរនីតិវិធី រវាងមន្ត្រីនគរបាលយុត្តិធម៌ អយ្យការ និងចៅក្រមស៊ើបសួរ

      នាថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម តូច សុភក្តី​ ព្រះរាជអាជ្ញា​​ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចូលរួមធ្វើបទបង្ហាញអំពី លំហូរនីតិវិធី រវាងមន្ត្រីនគរបាលយុត្តិធម៌ អយ្យការ និងចៅក្រមស៊ើបសួរ ក្នុងពិធីបិទវគ្គបំប៉នជំនាញ សន្តិសុខ និងព្រហ្មទណ្ឌ រយៈពេលខ្លីដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
        ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃស្នងការដ្ខាន អធិការដ្ឋាន និងមន្ត្រីនគរបាលចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យប្រមាណជាង២០០នាក់។