ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា និងពិនិត្យទៅលើឯកសារទស្សនៈទាន ព្រមទាំងការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

          នៅទីស្តីការក្រសួង នារសៀល ថ្ងៃ អង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា និងពិនិត្យទៅលើឯកសារទស្សនៈទាន ព្រមទាំងការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការសិក្សាស្រាវជ្រាវ និងចងក្រង។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៃក្រសួងយុត្តិធម៌ផងដែរ។