ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និង ជា ប្រធាន ក្រុមការថ្នាក់ ជាតិ ចុះ ជួយ ស្រុក មោងប្ញស្សី ខេត្តបាត់ដំបង និង លោកជំទាវ បាន ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង ពិធីសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជ័យលាភី នៃ កា

នៅថ្ងៃសៅរ៍ ទី១៤ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និង ជា ប្រធាន ក្រុមការថ្នាក់ ជាតិ ចុះ ជួយ ស្រុក មោងប្ញស្សី ខេត្តបាត់ដំបង និង លោកជំទាវ បាន ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង ពិធីសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជ័យលាភី នៃ ការ ប្រឡង សញ្ញា បត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ ២0១៩ នៃវិទ្យាល័យ មោងប្ញស្សី និង វិទ្យាល័យ ក្រឡោមភ្លុក ក្នុងខេត្ត បាត់ ដំ បង ដោយ មាន ការចូលរួម ពី សំណាក់ ថ្នាក់ដឹកនាំក្រសួង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង សារការី ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី រាជការនៃ ក្រសួង យុត្តិធម៌ ព្រម ទាំង មាតា-បិតាសិស្ស សរុបចំនួនប្រមាណ៥០០នាក់។
នៅ ក្នុង កម្មវិធីសំណេះសំណាល នេះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បាន អបអរសាទរ និងធ្វើការ កោត សរ សើរ ចំពោះ ក្មួយៗ និង ចៅៗ ដែល បានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានប្រឡង ជាប់ គ្រប់ និទ្ទេស ទាំងអស់ ជាពិសេស ចំពោះ អ្នក ដែល ប្រឡង ជាប់ និទ្ទេស Aទាំង ៣រូប ប្រចាំ ស្រុក មោង ប្ញស្សី ដែល នេះជាលទ្ធផល ដ៏ជោគជ័យមួយ សម្រាប់ ស្រុក មោង ប្ញស្សីទាំងមូល ។ ជាមួយ គ្នា នេះ ដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ក៏ បានធ្វើ ការ កោត សរសើរ និង វាយ តម្លៃ ខ្ពស់ ចំពោះ លោកគ្រូ-អ្នក គ្រូ នៃវិទ្យាល័យ វិទ្យាល័យ មោងប្ញស្សី និងវិទ្យាល័យក្រឡោមភ្លុក លោកគ្រូ-អ្នក គ្រូបំប៉នសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបាន យក ចិត្តទុក ដាក់ បង្ហាត់បង្រៀន សិស្ស ប្រកប ដោយគុណធម៌ ការលះបង់កម្លាំង កាយ និងកម្លាំងចិត្ត ។
គួរ បញ្ជាក់ ផង ដែរ ថា នៅ ក្នុង ឆ្នាំ ២០១៩ នេះ ស្រុក មោងប្ញស្សី មាន សិស្សចំនួន៦៩០នាក់ដែល ត្រូវ ប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ហើយ មាន សិស្សចំនួន៤៨៦ នាក់ដែល ទទួល បាន ជោគជ័យ ក្នុង ការ ប្រឡង នេះ ។ នៅក្នុង ចំណោម សិស្ស ៤៨៦ នាក់នោះ មាន សិស្សទទួលបាន និទ្ទេសA ចំនួន ៣នាក់ និទ្ទេសB ចំនួន ១០នាក់ និទ្ទេស C ចំនួន ៣៤នាក់ និទ្ទេសD ចំនួន ១០៤នាក់ និងនិទ្ទេស E ចំនួន ៣៣៥ នា ក់ ។ ដើម្បី ជា ការ លើក ទឹក ចិត្ត ដល់ សិស្សស្សានុសិស្សទាំងអស់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ក្នុងនាមក្រុមការងារថ្នាក់ ជាតិរបស់គណបក្សប្រជាជនកម្ពុជា ចុះ ជួយ ស្រុក មោងប្ញស្សី បានជូន រង្វាន់ លើក ទឹកចិត្ត ដល់ សិស្ស ដែល ទទួល បាន និទ្ទេសA៖ ម៉ូតូ ១គ្រឿង និងទឹក ប្រាក់ ចំនួន ២០០,០០០រៀល , សិស្ស និទ្ទេសB៖ Tablet ១គ្រឿង និងទឹក ប្រាក់ ចំនួន ២០០,០០០រៀល , សិស្ស និទ្ទេស C៖ ទឹកប្រាក់ ចំនួន ១៥០,០០០រៀល, សិស្ស និទ្ទេសD៖ ទឹកប្រាក់ ចំនួន ១០០,០០០រៀល និង សិស្ស និទ្ទេស E៖ ទឹកប្រាក់ ចំនួន ៥០,០០០រៀល។ ជាមួយ គ្នា នេះ ផង ដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ក៏ បាន ឧមត្ថម្ភ ប្រាក់ ចំនួន ៥០០,០០០រៀល សម្រាប់គ្រូ បង្រៀនវគ្គបំប៉ន ស្ម័គ្រចិត្ត ចំនួន ២៨ នាក់ និង ឧមត្ថម្ភ ប្រាក់ ចំនួន ១០០,០០០រៀល សម្រាប់ គ្រូ បង្រៀន ទូទៅ ដែល បង្រៀន នៅ ក្នុង វិទ្យាល័យ មោង ប្ញស្សី ផងដែរ។
មុន នឹង បញ្ចប់ កម្មវិធី ឯកឧត្តម អង្គ វង្ស វឌ្ឍានា បាន ផ្តាំ ផ្ញើ ទៅ សិស្សជ័យលាភីទាំងអស់ អស់ ឲ្យ បន្ត ខិត ខំ ប្រឹងប្រែង ក្នុង ការ រៀន សូត្រនៅសាកលវិទ្យាល័យដើម្បី អនាគត ខ្លួនឯងផង ដើម្បី គ្រួសារ ផង និង ប្រទេស ជាតិរបស់យើងគ្រប់រូបផង ហើយ ត្រូវ ចង ចាំ ថា ឱកាស ដែល បាន ផ្តល់ ឲ្យ យើង បាន រៀន សូត្រ ពេញបរិបូរណ៍និងរស់នៅក្នុងជីវភាពល្អបែបនេះគឺកើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទេសក៍ដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជា ណាច ក្រ កម្ពុជា ដែលបានដឹកនាំកម្ពុជាឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។