ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយឯកឧត្តម កេង សុម៉ារិទ្ធ នាយកសាលាភូមិន្ទចៅក្រម និងតំណាងICRC

នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំ កុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយឯកឧត្តម កេង សុម៉ារិទ្ធ នាយកសាលាភូមិន្ទចៅក្រម និងតំណាងICRC ដើម្បីជួបសំណេះសំណាលជាមួយសិស្សចៅក្រមជំនាន់៨ មុនបញ្ចប់កម្មសិក្សា និងពិនិត្យស្ថានភាពរស់នៅផ្ទាល់របស់ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ងួន ណារ៉ា ប្រធានសាលាដំបូង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង ជាគ្រូដឹកនាំកម្មសិក្សា លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងសិស្សចៅក្រមកម្មសិក្សាជំនាន់ទី8 ចំនួន10 រូប ។