ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានដឹកនាំសហការី ចុះទៅធ្វើការផ្សព្វផ្សាយច្បាប់ អធិការកិច្ចការងារ និង សហការពន្លឿននីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាល

      កាលពីថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អមដោយសហការី បានចុះទៅកាន់អធិការដ្ឋាន នគរបាលកៀនស្វាយ ក្នុងគោលបំណងផ្សព្វផ្សាយពីក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ធ្វើអធិការកិច្ចបញ្ជីសៀវភៅបណ្តឹង បញ្ជីឃាត់ខ្លួន និងធ្វើកិច្ចសហការក្នុងការន្លឿននីតិវិធី ដោយមានការអញ្ជើញចូលរួមពី លោកស្រីនាយករដ្ឋបាលសាលាស្រុក លោកអធិការ អធិការរង មេបញ្ជាការកងរាជអាវុធហត្ថស្រុក មន្ត្រីនគរបាលយុត្តិធម៌ និងមន្រ្តីកងរាជអាវុធហត្ថ    ព្រមទាំងលោកមេឃុំ ជាច្រើនរូបផងដែរ។