ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋលេខាធិការ និងជា​ប្រធាន​លេខាធិការដ្ឋាន​នៃគណៈកម្មការដោះស្រាយ​ការកកស្ទះសំណុំ​រឿង​នៅតាមសាលាដំបូងរាជធានី- ខេត្ត​បានបើកកិច្ចប្រជុំជាមួយក្រុមការងារទាំង៤

      

       នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ១១កើត ខែ អាសាឍ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម​ កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា​ប្រធានលេខាធិការ​ដ្ឋាន​នៃគណ:កម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានបើកកិច្ចប្រជុំជាមួយក្រុមការងារទាំង៤ ដើម្បីពិនិត្យ និងពិភាក្សាលើទម្រង់ និងខ្លឹមសារនៃ      របាយការណ៍សម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការនៅតាមសាលាដំបូង ដើម្បីភាពងាយស្រួល និងប្រសិទ្ធភាពនៃការប្រមូលយកទិន្នន័យក្នុងការតាមដានវាយតម្លៃលើវឌ្ឍនភាព នៃយុទ្ធនាការ ទូទាំងប្រទេស ។