ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិកា ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីពីរ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់ក្រុមការងារទីពីរ

       

    នារសៀល ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៣ ខែមិថុនា​ ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិកាក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីពីរ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់ក្រុមការងារទីពីរដែលបានចុះបំពេញភារកិច្ចដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្ត ស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តក្រចេះកន្លងមក ក្នុងគោលបំណងបូកសរុបអំពីលទ្ធផលការងារ ពិនិត្យលើរបាយការណ៍ស្តីពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌនៃសាលាដំបូងខេត្ត ទាំង ៨ ផង និងលើកទិសដៅបន្តសម្រាប់ខែក្រោយទៀតរបស់ក្រុមការងារទីពីរ នៃ គ.យ.ក.ស. នៅ ទីស្តីការ ក្រសួងយុត្តិធម៌ ។