ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីអំពី ការដុតបំផ្លាញគ្រឿងញៀន នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

     នៅព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំពិភាក្សាការងារដុតបំផ្លាញគ្រឿងញៀននៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខាងមុខនេះ ដោយបង្កេីតគណៈកម្មការបេីកកញ្ចប់វត្ថុតាងគ្រឿងញៀននិងបិទកញ្ចប់តាមអំណាច សាលក្រមរបស់តុលាការនៅ ចំពោះមុខគណៈកម្មការ។ កិច្ចប្រឋជុំនេះដឹកនាំដោយលោកព្រះរាជអាជ្ញា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្រ្តីនគរបាលយុត្តិធម៏នៃស្នងការនគរបាលខេត្ត និង មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាមផងដែរ។