ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានដឹកនាំសហការីជាន់ខ្ពស់អន្តរក្រសួង អញ្ជើញចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង មុខងារសាធារណៈ នៃព្រឹទ្ធសភា នៅមន្ទីរព្រឹទ្ធសភា

    នារសៀល ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយទទួល បានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមប្រជុំ ការពារសេចក្តី ព្រាងច្បាប់ស្តីពីការ ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ជាមួយគណៈកម្មការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង មុខងារសាធារណៈ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម សុខ ឥសាន ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងឯកឧត្តម លោកជំទាវ ជាតំណាង គណៈកម្មការពាក់ព័ន្ធនានា នៅមន្ទីរព្រឹទ្ធសភា។