ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានបើកកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពិភាក្សាលើបញ្ហាប្រឈម ក្នុងការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្ត

            នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០នេះ លោក គង់ ច័ន្ទខេមរិទ្ធ តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានបើកកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ដោយបានពិភាក្សាលើបញ្ហាប្រឈមក្នុងការដោះស្រាយការកកស្ទះសណុំរឿង នាសាលាដំបូងខេត្តប៉ៃលិន ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង ចៅក្រម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការខេត្ត លោកអធិការ លោកមេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង-ស្រុក លោក អធិការ អធិការ រង ក្រុង ស្រុក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោលបំណងជួយជំរុញឲ្យចំណាត់ការ ដោះស្រាយសំណុំរឿងមានភាពឆាប់រហ័ស និងមានប្រសិទ្ធភាព ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត របស់ក្រសួងយុត្តិធម៌។