ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដឹកនាំសហការីជាន់ខ្ពស់អន្តរក្រសួង អញ្ជើញចូលរួមប្រជុំការពារលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា

         នៅព្រឹកថ្ងៃព្រហ្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ដោយទទួល បានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា និងក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមប្រជុំ បំភ្លឺ និងការពារលើសេចក្តី ព្រាងច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ជាមួយគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មការ នៅមន្ទីរព្រឹទ្ធសភាផងដែរ។