នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រមទាំងលោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោកចៅក្រម លោកចៅក្រមកម្មសិក្សា និងមន្ត្រីរាជការទាំងនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យកសាង និងសំភារៈបរិក្ខារដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដើម្បីប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្ដត្រពាំងប្រាសាទ និងវត្ដព្រះចន្ទរង្សី ហៅវត្ដភូមិថ្នល់ ស្ថិតក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញា បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល និងវិធានការ ៣ ការពារ ៣ កុំ ដើម្បីជៀសឱ្យបាននូវការឆ្លងជំងឺកូវីដ ១៩ ក៏ដូចជាចូលរួមទប់ស្កាត់បង្ការការឆ្លងរីករាលដាលនៃជំងឺនេះ។