ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីរដ្ឋមន្ត្រី
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
រដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
Central Authorities of Cambodia
កម្មវិធីផ្សព្វផ្សាយច្បាប់
សេវាសាធារណៈ
ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោស
សេវាចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ
បណ្ដុំរូបភាពនិងវីដេអូ
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
សារស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី
2021-03-31 13:00:00
សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័រផ្លូវការថ្មីរបស់ក្រសួងយុត្តិធម៌!
គេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ដែលទើបត្រូវបានកែលម្អរួចនេះ នឹងក្លាយជាវេទិកាអេឡិចត្រូនិច (Virtual Platform) មួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ នូវព័ត៌មានទូទៅទាក់ទងនឹងដំណើរការ និងសកម្មភាពនានារបស់ក្រសួងយុត្តិធម៌ ព្រមទាំងព័ត៌មានអំពីវឌ្ឍនភាពសំខាន់ៗនៃការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌នៅកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានក្នុងវិស័យយុត្តិធម៌។ ក្រសួងយុត្តិធម៌ នឹងបន្តធ្វើបច្ចុប្បន្នភាពគេហទំព័រនេះជាប្រចាំ ដើម្បីឱ្យសាធារណជនអាចទទួលបាននូវព័ត៌មានផ្លូវការ ជាមួយនិងការធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ។
ទន្ទឹមនឹងនេះ គេហទំព័រផ្លូវការនេះក៏នឹងក្លាយជាឧបករណ៍ស្រាវជ្រាវ ឬជាបណ្ណាល័យអេឡិចត្រូនិកមួយដ៏មានសារៈសំខាន់ផងដែរសម្រាប់អ្នកច្បាប់ អ្នកស្រាវជ្រាវ និងសាធារណជន ទូទៅ ដែលចង់ស្វែងរកនូវរាល់អត្ថបទច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យយុត្តិធម៌ ក៏ដូចជាអត្ថបទច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីសន្ទានុក្រមផ្នែកច្បាប់ផងដែរ ។ បន្ថែមពីលើនេះ គេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ ក៏នឹងក្លាយជាប្រព័ន្ធទំនាក់ទំនងមួយដ៏សំខាន់ ដែលអាចជួយលោកអ្នកក្នុងការដោះស្រាយនូវចម្ងល់ ឬបញ្ហាផ្សេងៗដែលទាក់ទងនឹងវិស័យយុត្តិធម៌ ឬអាចផ្តល់នូវមតិយោបល់នានាពាក់ព័ន្ធនឹងសកម្មភាពការងាររបស់ក្រសួង ក៏ដូចជារបស់មន្រ្តីក្រសួងយុត្តិធម៌ សំដៅពង្រឹងប្រសិទ្ធភាពការងារក្នុងវិស័យយុត្តិធម៌។
ក្រសួងយុត្តិធម៌ សូមស្វាគមន៍នូវការចូលរួមចំណែក និងរាល់មតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ក្នុងការចូលរួមកែលម្អគេហទំព័រនេះ ក៏ដូចជាសេវាសាធារណៈនានារបស់ក្រសួងយុត្តិធម៌ ឱ្យកាន់តែមានភាពសកម្ម និងភាពឆ្លើយតបបាន កាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការចូលទស្សនាគេហរទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ និងសូមជូនពរមិត្តអ្នកអានទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពាក្យស្នើសុំលិខិតថ្កោលទោស