នៅព្រឹកថ្ងៃអង្គារ ៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំក្រសួង បានចូលរួមកិច្ចប្រជុំបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំ និងកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។