នាព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងបានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេម៉ាបឹងកេងកង នាក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរឯកឧត្តម ប៉ុក ម៉ាន់នី ឆាប់ជាសះស្បើយពីជំងឺព្យាធិទាំងឡាយនេះ ។