ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងកំណត់ទិសដៅការងាររដ្ឋបាលឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម មីន មករា ប្រធានសាលាដំបូងនិង ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោក លោកស្រី ចៅក្រម លោក លោកស្រី ព្រះរាជអាជ្ញារង លោកប្រធាន អនុប្រធានលេខាធិការដ្ឋាន លោក លោកស្រី ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់ ។