កាលពីថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ ដោះស្រាយបញ្ហាប្រឈមដែលបានអនុវត្តក្នុង ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុង ឆ្នាំ២០២១ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លោកស្រីប្រធានលេខាធិការដ្ឋាន លោក-លោកស្រី ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីលេខាធិការដ្ឋានទាំងអស់នៃសាលាដំបូងខេត្តបាត់ដំបង។