នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូង និង ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រារព្ឋសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ ។ អង្គពិធី បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពរឹងមាំគួរជាទីមោទនៈ ។