នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញធ្វើជាវាគ្មិនក្នុងបទឧទ្ទេសនាម ស្តីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ច របស់ក្រសួងយុត្តិធម៌ ដល់និស្សិតនាយទាហានសកម្មចំនួន៤ជំនាន់(ជំនាន់ទី២១ ទី២២ ទី២៣ និងទី២៤) នៃសាលានាយទាហានសកម្ម សរុបចំនួន១១៤រូប។