នៅទីស្តីការ ក្រសួងយុត្តិធម៌ ថ្ងៃពុធ ១ រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបន្ត ដើម្បីប្រជុំពិភាក្សា លើការរៀបចំតាក់តែងអនុក្រឹត្យបានបញ្ញត្តិក្នុងមាត្រា១៨ (លិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្ត) នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។