នៅថ្ងៃទី ០៤ និងទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ សាលាដំបូងខេត្តកោះកុង និងអយ្យការអម សាលាដំបូងខេត្តកោះកុង បានបើកកិច្ចប្រជុំផ្ទៃក្នុង ស្តីពីការពង្រឹងអភិបាលកិច្ច និងការពិភាក្សាអំពីយន្តការទប់ស្កាត់អំពើពុករលួយ ក្នុងវិស័យយុត្តិធម៌ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ ៕