ព្រះបរមរាជវាំង នាថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ នស/រកត/០៧២០/៧៧២ ត្រាស់បង្គាប់តាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា១៥រូប និងចាត់ឲ្យទៅបំពេញការងារនៅអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ។