នៅសាលាដំបូងខេត្តកំពត ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ សមាជិកក្រុមការងារទី៤ នៃគ.យ.ក.ស. បានចុះទៅធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដោយមានសមាសភាពអញ្ជើញចូលរួមពី សាលាដំបូង អយ្យការអមសាលាដំបូង លោកប្រធានលេខាធិការរដ្ឋបាល និងមន្ដ្រីទទួលបន្ទុកមួយចំនួន ។