ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី- ខេត្ត បានបើកកិច្ចប្រជុំជាមួយតំណាងក្រុមការងារទាំងបួន។

       នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានបើកកិច្ចប្រជុំជាមួយតំណាងក្រុមការងារទាំងបួនដើម្បីពិភាក្សានិងដោះស្រាយបញ្ហាបច្ចេកទេស ហិរញ្ញវត្ថុ និង សំណើនានាដែលនៅសេសសល់មិនទាន់បានដោះស្រាយនាពេលកន្លងមក។