នៅក្រសួងយុត្តិធម៌ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៣ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារទី៣ធ្វើការបូកសរុបរបាយការណ៍ការងារ ពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណ៉ំរឿងជុំទី២ និងរៀបចំផែនការនៃការអនុវត្តយុទ្ធនាការជុំបន្ត។