នៅសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ សមាជិកក្រុមការងារទី៤ នៃគ.យ.ក.ស. បានចុះទៅធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដោយមានសមាសភាពអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកប្រធានលេខាធិការរដ្ឋបាល និងមន្ដ្រី ទទួលបន្ទុកមួយចំនួន ។