ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្ម

         

       នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណ:     អគ្គាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការ សំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពីតំណាងគណ:អភិបាលខេត្ត តំណាងស្នងនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនទៀត៕