នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ តាំងស៊ប់ក្នុងក្របខ័ណ្ឌរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់មន្រ្តីកម្មសិក្សានៃក្រសួងយុត្តិធម៌ចំនួន ១១រួប ដែលបានបំពេញកម្មសិក្សានៅតាមអង្គភាពនានាដែលស្ថិតនៅរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ ដើម្បីស្នើសុំតាំងស៊ប់ក្នុងក្របខ័ណ្ឌរបស់ក្រសួង នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។